Back

OOH- ការផ្សាយពាណិជ្ជកម្មតាមទីសាធារណៈ

ការផ្សាយពាណិជ្ជកម្មលក្ខណៈក្រៅផ្ទះ (OOH)

អ្វីទៅជាការផ្សាយពាណិជ្ជកម្មតាមទីសាធារណៈ?

ការផ្សាយពាណិជ្ជកម្មតាមទីសាធារណៈ (OOH) គឺសម្ដៅទៅលើការផ្សាយពាណិជ្ជកម្មណាមួយដែលអតិថិជនអាចជួបប្រទះនៅតាមទីសាធារណៈ ដោយមិនរាប់បញ្ចូលការផ្សាយពាណិជ្ជកម្មដែលអាចឃើញនៅលើទូរសព្ទដៃ ឬ ឧបករណ៍ផ្ទាល់ខ្លួនផ្សេងទៀតឡើយ។ ការផ្សាយពាណិជ្ជកម្មតាមទីសាធារណៈអាចមានទម្រង់ជាច្រើនដូចជា ការផុសជាផ្ទាំងរូបភាព ៦សន្លឹក រហូតដល់ការផ្សាយពាណិជ្ជកម្មតាមអេក្រង់ឌីជីថល។ នៅពេលដែលមានការពាក់ព័ន្ធនឹងប្រព័ន្ធឌីជីថល ការផ្សាយពាណិជ្ជកម្មបែបនេះត្រូបានគេហៅថា DOOH ជំនួសវិញ។
Play Video
Play Video
ការផ្សាយពាណិជ្ជកម្មលក្ខណៈក្រៅផ្ទះ (OOH)

ប្រភេទនៃការផ្សាយពាណិជ្ជកម្មតាមទីសាធារណៈ (OOH)

ការផ្សាយពាណិជ្ជកម្មតាមរោងភាពយន្ត៖
ការផ្សាយពាណិជ្ជកម្មខ្លីៗ ដែលចាក់ផ្សាយមុនពេលភាពយន្តចាប់ផ្តើមបញ្ចាំង។ ជាមួយនឹងជម្រើសជាច្រើនដូចជាការបញ្ចាំងស្លាយ វីដេអូខ្លីៗនៅលើអេក្រង់​ និងការដាក់តាំងម៉ាកយីហោនៅក្នុងបរិវេណរោងភាពយន្ត។
ការផ្សាយពាណិជ្ជកម្មតាមជណ្តើរយន្ត៖
បង្កើនការមើលឃើញនៃម៉ាកយីហោរបស់លោកអ្នកនៅតាមជណ្តើរយន្តនានាដូចជា ការិយាល័យ​ អាផាតមិន ហាងកាហ្វេ និងទីតាំងផ្សេងៗជាច្រើនទៀតជាមួយផ្ទាំងរូបភាពដែលគួរឱ្យចាប់អារម្មណ៍ និងការដាក់តាំងអេក្រង់ LCD ដែលប្លែកភ្នែក។
ការផ្សាយពាណិជ្ជកម្មប្រភេទផ្ទាំងប៉ាណូនូវតាមបណ្ដោយផ្លូវល្បឿនលឿន
ទទួលបានការចាប់អារម្មណ៍ជាមួយផ្ទាំងប៉ាណូធំៗដែលដាក់តាំងតាមបណ្តោយផ្លូវល្បឿនលឿន។
ការផ្សាយពាណិជ្ជកម្មប្រភេទផ្ទាំង LED តាមផ្លូវល្បឿនលឿន
បង្កើនវត្តមាននៃការមើលឃើញនៃម៉ាកយីហោរបស់លោកអ្នកជាមួយនឹងអេក្រង់ LED ព្រមទាំងស្លាកពាណិជ្ជកម្មបែបទំនើបនៅតាមស្ថានីយ៍គិតលុយដោយធ្វើការដាក់បង្ហាញពាណិជ្ជកម្ម ព័ត៍មានទូទៅ ឬព័ត៌មានជំនួយចរាចរណ៍ប្រកបដោយប្រសិទ្ធភាព។
ការផ្សាយពាណិជ្ជកម្មប្រភេទដងផ្ទាំងប៉ាណូតាមផ្លូវល្បឿនលឿន
ផ្ទាំងប៉ាណូប្រភេទនេះមានកម្ពស់ខ្ពស់ ហើយងាយស្រួលមើលឃើញ ដែលនៅតាមបណ្តោយផ្លូវល្បឿនលឿន មានមុខសងខាង ងាយស្រួលក្នុងការមើលទាំងសងខាងផ្លូវ
ការផ្សាយពាណិជ្ជកម្មប្រភេទផ្ទាំង LED នៅអគារ The Bridge
ផ្ទាំង LED ដែលមានភាពទាក់ទាញដាក់តាំងនៅចន្លោះអគារជាន់ទី 5 និងជាន់ទី 13 នៃអគារ The Bridge ដែលជាទីតាំងយុទ្ធសាស្រ្តនៅជិតកន្លែងសំខាន់ៗដូចជាស្ថានទូតអូស្ត្រាលី ផ្សារទំនើប Aeon 1​ និងបរិវេននៃអគារ The Bridge ទាំងមូល។
ការផ្សាយពាណិជ្ជកម្មតាមទីសាធារណៈ (OOH)

ការដំណើរការរបស់ការផ្សាយពាណិជ្ជកម្មតាមទីសាធារណៈ

ការផ្សាយពាណិជ្ជកម្មតាមទីសាធារណៈ(OOH) ដំណើរការដោយការដាក់ផ្សាយពាណិជ្ជកម្មរបស់ម៉ាកយីហោសម្រាប់អតិថិជនគោលដៅ ខណៈពេលដែលពួកគាត់កំពុងតែធ្វើដំណើរទៅកន្លែងធ្វើការ ដំណើរការកិច្ចការ និងជាទូទៅការធ្វើដំណើរជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ទីតាំង និងបរិយាកាសនៃការផ្សាយពាណិជ្ជកម្មទាំងនេះត្រូវបានជ្រើសរើសដោយផ្អែកលើគោលដៅយុទ្ធនាការ និងការវិនិច្ឆ័យទស្សនិកជន។
នៅពេលបច្ចុប្បន្ននេះ ការប្រកួតប្រជែងកាន់តែមានភាពតឹងតែង ជម្រើសមធ្យោបាយក្នុងការផ្សព្វផ្សាយក៏កាន់តែកើនឡើង។ ដូច្នេះហើយ បន្ថែមពីលើការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គម អតិថិជនគួរតែស្វែងយល់បន្ថែមពីមធ្យោបាយផ្សព្វផ្សាយផ្សេងៗទៀត ដែលក្នុងនោះក៏មានការផ្សាយពាណិជ្ជកម្មនៅទីសាធារណៈផងដែរ។​
ការផ្សព្វផ្សាយពាណិជ្ជកម្មតាមទីសាធារណៈនឹងបង្កើនការយល់ដឹងពីម៉ាកយីហោទៅកាន់អតិថិជន។ តាមរយៈការបង្កើតជាយុទ្ធសាស្រ្តផ្សព្វផ្សាយ និងការរួមបញ្ចូលយុទ្ធសាស្រ្តនៃការផ្សព្វផ្សាយលក្ខណៈក្រៅផ្ទះ (OOH) ដែលនឹងអនុញ្ញាតឱ្យអ្នកផ្សព្វផ្សាយពាណិជ្ជកម្មបំពេញគោលបំណងរបស់ពួកគេ – មិនថាជាការឈានដល់ទស្សនិកជនថ្មី ឬការពង្រឹងការផ្ញើសារនៃយុទ្ធនាការរបស់អាជីវកម្មកាន់តែទូលំទូលាយ។
ការផ្សាយពាណិជ្ជកម្មតាមទីសាធារណៈ (OOH)

អត្ថប្រយោជន៍របស់ការផ្សាយពាណិជ្ជកម្មតាមទីសាធារណៈ

ការផ្សាយពាណិជ្ជកម្មលក្ខណៈ OOH អាចត្រូវបានដាក់បញ្ចូលទៅក្នុងសកម្មភាពទីផ្សារគ្រប់កម្រិតទាំងអស់ ចាប់ពីយុទ្ធនាការម៉ាកយីហោថ្នាក់ជាតិ រហូតដល់ថ្នាល់អន្តរជាតិ។ អត្ថប្រយោជន៍ទាំងនេះមានច្រើនលើសពីការស្គាល់ម៉ាកយីហោទៅទៀតដែលរួមមានទាំង៖
បង្កើនការចាប់អារម្មណ៍

ការផ្សាយពាណិជ្ជកម្មលើអេក្រង់ និងផ្ទាំងប៉ាណូ OOH ផ្តោតលើតំបន់ដែលមានចរាចរណ៍ខ្ពស់ជាពិសេស។ អាស្រ័យលើទីតាំងពិតប្រាកដ និងចំនួនផ្ទាំងដែលត្រូវប្រើប្រាស់ វាអាចញុាំងឲ្យមានសក្តានុពលក្នុងការដាក់បង្ហាញម៉ាកយីហោរបស់អ្នកនៅចំពោះមុខមនុស្សរាប់លាននាក់។

ការបង្កើនអនុភាព

ការសហការជាមួយនឹងបណ្តាញធំៗនឹងបង្កើតបាននូវអនុភាពដ៏ខ្លាំងខ្លាមួយ។ ការស្វែងយល់ឲ្យកាន់តែច្បាស់នៃភាពច្នៃប្រឌិត ដែលញុាំងឲ្យបាននូវចំណាប់អារម្មណ៏របស់អតិថិជន ដែលប្រសើជាងការដែលធ្វើអោយអតិថិជនធុញទ្រាន់។

ការបង្កើនសកម្មភាពតាមអនឡាញ

ភាពខុសគ្នារវាងការផ្សព្វផ្សាយតាមអនឡាញ និង ក្រៅបណ្តាញនឹងកាន់តែតូចចង្អៀតជាងមុន ដោយសារការផ្សាយពាណិជ្ជកម្មលក្ខណៈក្រៅផ្ទះ (OOH) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាញយកមធ្យោបាយទាំងពីរមកបញ្ចូលគ្នា។ ការផ្សាយពាណិជ្ជកម្មលក្ខណៈ OOH ជំរុញឱ្យមានការចូលរួមតាមអ៊ីនធឺណិតច្រើនជាងទម្រង់ប្រព័ន្ធផ្សព្វផ្សាយក្រៅបណ្តាញផ្សេងទៀត ដែលដើរតួជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រទីផ្សារ omnichannel ផងដែរ​ ។

ភាពបត់បែន

ជាមួយនឹងទម្រង់ និងទីតាំងជាច្រើនដែលត្រូវបានជ្រើសរើស សមត្ថភាពក្នុងការកំណត់ពេលផ្សព្វផ្សាយ និងកំណត់មាតិកាតាមបរិបទ DOOH នឹងផ្តល់ឱ្យអ្នកទីផ្សារនូវភាពបត់បែនក្នុងការបង្កើតយុទ្ធនាការដែលមានគោលដៅខ្ពស់។

ការបង្កើនប្រសិទ្ធភាព

OOH គឺជាមធ្យោបាយផ្សព្វផ្សាយដ៏មានប្រសិទ្ធភាពមួយនៅក្នុងស្រុក បើប្រៀបធៀបទៅនឹងមធ្យោបាយក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងទៀត។ នេះជាមូលហេតុដែលអ្នកផ្សាយពាណិជ្ជកម្មជាច្រើនងាកទៅរកការផ្សព្វផ្សាយពាណិជ្ជកម្មតាមទីសាធារណៈ OOH ជាពិសេសសម្រាប់សាជីវកម្ម និងក្រុមហ៊ុនធំៗផងដែរ។

កាន់តែមានភាពឈានមុខ

ភាគច្រើននៃទីផ្សារបច្ចុប្បន្ននេះតែងតែផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ប៉ុន្តែដោយសារតែមានការផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រច្រើនពេក វាកាន់តែមានភាពពិបាកក្នុងការធ្វើអោយលេចធ្លោម៉ាកយីហោនីមួយៗ។ OOH អនុញ្ញាតឱ្យអ្នកបង្កើតមាតិកាប្រកបទៅដោយការច្នៃប្រឌិត និងគេចចេញពីការស្ទះចរាចរណ័ក្នុងការផ្សាយពាណិជ្ជកម្មលើអ៊ីនធឺណិត ដើម្បីផ្តល់លទ្ធផលនូវលទ្ធផលជាក់ស្តែង។

និយាយ​ថា​ សួស្តី

ស្នើសុំតារាងតម្លៃដោយឥតគិតថ្លៃ