ទំនាក់ទំនង
អាគារ KVBC ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
ធ្វើការសាកសួរពីការងារ
[email protected]
លេខទូរស័ព្ទ: +855 967717724

ការអភិវឌ្ឍន៍គេហទំព័រ និងកម្មវិធី

ដំណោះស្រាយបញ្ហា

ការអភិវឌ្ឍន៍គេហទំព័រ

ការអភិវឌ្ឍន៍គេហទំព័រ Influence- សេវាកម្មអភិវឌ្ឍន៍គេហទំព័រកំពូល ដែលជួយអាជីវកម្មរបស់លោកអ្នកឱ្យកាន់តែប្រសើរឡើងនូវវត្តមានអនឡាញ និងជំរុញកំណើនការចូលមើល។ ជាមួយនឹងក្រុមដែលមានបទពិសោធន៍ និងបច្ចេកវិទ្យាចុងក្រោយបំផុតដើម្បីបង្កើតដំណោះស្រាយផ្ទាល់ខ្លួនដែលបំពេញតម្រូវការតែមួយគត់របស់អតិថិជននីមួយៗ។
ការអភិវឌ្ឍន៍គេហទំព័រ

អភិវឌ្ឍន៍គេហទំព័ររបស់លោកអ្នកជាមួយ Influence!

និយាយអំពីអ្វីដែលអ្នកចង់បាន និងចូលចិត្ត ពួកយើងនឹងធ្វើឲ្យសុបិនរបស់លោកអ្នកក្លាយជាការពិត!
រហ័ស និងមានទំនុកចិត្ត

Influence យល់ច្បាស់ពីសារៈសំខាន់នៃការផ្តល់ជូនទាន់ពេលវេលា និងការផ្តល់ជូននូវដំណើរការបង្កើតគេហទំព័រដែលមានភាពរហ័ស ដើម្បីធានាបាននូវដំណើរដ៏រលូនរបស់គេហទំព័រ ដែលអនុញ្ញាតឱ្យលោកអ្នកចាប់ផ្ដើមក្នុងការផ្តោតតៅលើការពង្រីកអាជីវកម្មរបស់លោកអ្នក។

ការរចនាគេហទំព័រសាកសមទៅនឹងអាជីវកម្មរបស់លោហអ្នក

គ្រប់ឧស្សាហកម្មទាំងអស់សុទ្ធតែមានតម្រូវការផ្សេងៗគ្នា ដូច្នេះហើយក្រុមការងារដែលមានបទពិសោធន៍របស់យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជននីមួយៗដើម្បីបង្កើតគេហទំព័រដែលសម្របទៅតាមវិស័យឧស្សាហកម្មជាក់លាក់របស់ពួកគេ ដែលធានាបាននូវគេហទំព័រមួយដែលឈានទៅដល់ទស្សនិកជនគោលដៅ និងមានភាពលេចធ្លោពីបណ្តាដៃគូប្រកួតប្រជែងផ្សេងទៀត។

ធានាបាននូវការបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក (SEO)

ដើម្បីធានាបានថាគេហទំព័ររបស់អតិថិជនគឺមានភាពងាយស្រួលប្រើប្រាស់ និងងាយស្រួលស្វែងរកនៅក្នុងប្រព័ន្ធអ៊ីនធឺណេត សេវាកម្មអភិវឌ្ឍន៍គេហទំព័ររបស់ Influence សង្កត់ធ្ងន់លើការបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក (SEO ឬ Search Engine Optimization)។ នេះរួមបញ្ចូលនូវយុទ្ធសាស្ត្រប្រើប្រាស់ដូចជា ការស្រាវជ្រាវពាក្យគន្លឹះ ការបង្កើនប្រសិទ្ធភាពស្លាកមេតា (meta tag) និងការបង្កើនប្រសិទ្ធភាពមាតិកា ដើម្បីបង្កើនការបង្ហាញ និងការវាយតម្លៃនៃគេហទំព័រនៅលើទំព័រលទ្ធផលស្វែងរក (search engine results page) រួមផ្សំជាមួយវិធីសាស្ត្រក្រៅទំព័រ (off-page methods) ដើម្បីបង្កើនភាពរឹងមាំនៃគេហទំព័ររបស់លោកអ្នក។

យល់ច្បាស់ពីប្រសិទ្ធភាពនៃគេហទំព័ររបស់លោកអ្នក

Influence យល់ច្បាស់ពីសារៈសំខាន់នៃការត្រួតពិនិត្យដំណើរការគេហទំព័រ និងការវិភាគ។ ពួកយើងនឹងជួយលោកអ្នកក្នុងការតាមដានចរាចរណ៍គេហទំព័ររបស់លោកអ្នក សកម្មភាពអ្នកប្រើប្រាស់ និងអត្រាអ្នកចាប់អារម្មណ៍ដោយប្រើបច្ចេកវិទ្យាដូចជា Google Analytics, Search Console,... នេះនឹងធ្វើឱ្យមានភាពងាយស្រួលក្នុងការស្វែងរកកន្លែងដែលត្រូវធ្វើការកែប្រែ និងអភិវឌ្ឍន៍បន្ថែម និងធ្វើការសម្រេចចិត្តដែលផ្អែកលើទិន្នន័យ ដើម្បីកែលម្អប្រតិបត្តិការនៃគេហទំព័រ។

ធានាបាននូវពហុភាសា

សេវាកម្មអភិវឌ្ឍន៍គេហទំព័ររបស់ Liberty Media រួមបញ្ចូលដូចជា ការគាំទ្រពហុភាសា ដើម្បីធានាថាគេហទំព័ររបស់អតិថិជនអាចចូលប្រើប្រាស់បានជាមួយបុគ្កលគ្រប់រូបដែលនិយាយភាសាផ្សេងៗគ្នា។ ទាំងអស់នេះពាក់ព័ន្ធនឹងការអនុវត្ត និងការបង្កើតមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចប្តូរភាសា និងធានាបានថាមាតិកា និងមុខងារទាំងអស់មាននៅក្នុងភាសានីមួយៗ។

ការរចនាចម្រុះ

ដំណោះស្រាយអភិវឌ្ឍន៍គេហទំព័ររបស់ Influence រួមមានដូចជាជំនួយការរចនាច្រើនមុខ ដែលធានាបានថាគេហទំព័ររបស់អតិថិជនមានសោភ័ណភាព និងងាយស្រួលប្រើប្រាស់គ្រប់ឧបករណ៍ទំនាក់ទំនង និងទំហំអេក្រង់ជាច្រើនប្រភេទ។ នេះរួមបញ្ចូលទាំងការប្រើប្រាស់យុទ្ធសាស្រ្តរចនា ដើម្បីបង្កើនប្រសិទ្ធភាពរូបរាងគេហទំព័រ និងមុខងារសម្រាប់កុំព្យូទ័រលើតុ tablets និងឧបករណ៍ចល័ត ក៏ដូចជាធានាបានថាគេហទំព័រអាចប្រើប្រាស់បានច្រើនទម្រង់។

កញ្ចប់ក្នុងការអភិវឌ្ឍន៍គេហទំព័រ

ទំព័រដើម

បង្កើតគេហទំព័រដែលត្រូវបានរចនាឡើងដើម្បីជំរុញការចាប់អារម្មណ៍ និងសម្រេចបាននូវគោលដៅទីផ្សារជាក់លាក់។

Web Package

Business Website

Make a professional website that represents your brand, provides information about your business, and helps you connect with customers online.
Scroll
ការអភិវឌ្ឍន៍គេហទំព័រ

ដំណើរការរបស់យើង

ជំហ៊ានទី ១៖

ការស្វែងយល់ឲ្យច្បាស់ពីតម្រូវការរបស់អតិថិជន

ជំហ៊ានទី ២៖

អភិវឌ្ឍមាតិកាសម្រាប់គេហទំព័រ

ជំហ៊ានទី ៣៖

ដាក់ស្នើ និងរចនា UX/UI

ជំហ៊ានទី​ ៤៖

ការសាងសង់គេហទំព័រ

ជំហ៊ានទី ៥៖

ការណែនាំសម្រាប់ការប្រើប្រាស់ និងការប្រគល់ជូន

ជំហ៊ានទី ៦៖

ការគាំទ្រ និងការថែទាំ

និយាយ​ថា​ សួស្តី

ស្នើសុំតារាងតម្លៃដោយឥតគិតថ្លៃ