ដំណោះស្រាយគ្របដណ្តប់សម្រាប់សេវាកម្មគ្រប់គ្រងកម្មវិធីរបស់អ្នក
នៅ Influence Media ពួកយើងផ្តល់ជូនសេវាកម្មគ្រប់គ្រងកម្មវិធីដ៏ទូលំទូលាយ ដែលបានរចនាឡើងដើម្បីជម្រុញព្រឹត្តិការណ៍របស់អ្នកទៅកាន់ភាពជោគជ័យ។ ជាមួយនឹងជំនាញ និងការយកចិត្តទុកដាក់យ៉ាងដិតដល់ ពួកយើងធានាថាគ្រប់ផ្នែកនៃកម្មវិធីរបស់អ្នក ត្រូវបានរៀបចំយ៉ាងល្អិតល្អន់ និងដំណើរការដោយគ្មានកំហុស។
ឥទ្ធិពលនៃភាពច្នៃប្រឌិត
0%តួរលេខពិសេសៗរបស់យើង
សន្សំសំចៃពេលវេលាក្នុងមួយកម្មវិធីជាង
រៀបចំព្រឹត្តិការណ៍សម្រាប់ជាង ១០ ម៉ាកយីហោរក្នុងឆ្នាំដំបូងបាន
កាត់បន្ថយពេលវេលារៀបចំកម្មវិធីរហូតដល់
ពង្រីកសក្តានុពលនៃព្រឹត្តិការណ៍របស់អ្នក
សិក្ខាសាលាអនឡាញ៖ ភ្ជាប់ទំនាក់ទំនងជាសកល សន្សំសំចៃពេលវេលា និងជម្រុញការចូលរួមពីទស្សនិកជនយ៉ាងទូលំទូលាយ ដោយប្រើសេវាកម្មបច្ចេកវិទ្យាកម្មវិធីរបស់យើង ដូចជាការផ្សាយផ្ទាល់ សិក្ខាសាលាតាមវីដេអូ ឬបន្ទប់ជជែកជាដើម។
សេវាកម្មរៀបចំកម្មវិធីរបស់យើង
ការរៀបចំផែនការកម្មវិធី៖
ពួកយើងមានទទួលរៀបចំផែនការយ៉ាងល្អិតល្អន់សម្រាប់គ្រប់សកម្មភាពនៃព្រឹត្តិការណ៍របស់អ្នក តាំងពីដើមរហូតដល់ចប់។ សេវាកម្មនេះរួមមានការសម្រេចចិត្តលើបែបបទនៃកម្មវិធី ការជ្រើសរើសទីតាំង និងធានាថាលទ្ធផលដែលទទួលបាននឹងបំពេញរាល់ការរំពឹងទុករបស់អ្នក។
ការធ្វើទីផ្សារព្រឹត្តិការណ៍៖
ពួកយើងនឹងបង្កើនការចូលរួមក្នុងកម្មវិធីរបស់អ្នកជាមួយយុទ្ធសាស្ត្រផ្សព្វផ្សាយបត់បែនតាមតម្រូវការ រួមមានការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត និងបណ្តាញសង្គម។ យើងនឹងប្រើប្រាស់វិធីសាស្ត្រដ៏ល្អបំផុត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងធានាថាមានទស្សនិកជនជាច្រើនបានដឹង និងចង់ចូលរួមព្រឹត្តិការណ៍របស់អ្នក។
សេវាកម្មផ្នែកផលិតកម្មសម្រាប់កម្មវិធី៖
ក្រុមការងាររបស់យើងនឹងរៀបចំផ្នែកផលិតកម្ម មិនអោយមានកំហុសសូម្បីតែមួយ។ ចាប់តាំងពីការរៀបចំទីកន្លែង រហូតដល់ការត្រៀមឧបករណ៍ចាំបាច់ សម្របសម្រួលការដឹកជញ្ជូន និងការបែងចែកធនធានប្រកបដោយប្រសិទ្ធភាព ពួកយើងធានាថាគ្រប់យ៉ាងនឹងដំណើរការបានរលូន និងល្អប្រសើរ។
ការបង្កើនការចូលរួមពីទស្សនិកជន៖
ពួកយើងនឹងជម្រុញឲ្យមានការចូលរួមពេញមួយព្រឹត្តិការណ៍ ដោយធានាថាទស្សនិកជនមានភាពរីករាយជាមួយកម្មវិធីរបស់អ្នក។ សេវាកម្មនេះរួមបញ្ចូលទាំងកម្មវិធីដ៏រស់រវើក ការលេងហ្គេម ការសួរឆ្លើយសំណួរ សិក្ខាសាលា និងការប្រើប្រាស់បច្ចេកវិទ្យាពីកម្មវិធីទូរស័ព្ទ និងបណ្តាញសង្គមសម្រាប់បទពិសោធន៍កាន់តែស៊ីជម្រៅ។
ការគ្រប់គ្រងការចំណាយ៖
វិធីសាស្រ្តរបស់យើងផ្តោតលើការបង្កើនប្រសិទ្ធភាពថវិកា ដើម្បីធានាថារាល់ប្រាក់ដែលត្រូវបានចំណាយ នឹងជម្រុញភាពជោគជ័យនៃកម្មវិធីរបស់លោកអ្នក។ ចាប់តាំងពីការធ្វើផែនការថវិកា រហូតដល់ការចំណាយចុងក្រោយ យើងនឹងជួយអ្នករៀបចំគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងបង្កើនគុណតម្លៃទ្វេដង។
ការរក្សាសុវត្ថិភាពនៃកម្មវិធី៖
ពួកយើងធានាសុវត្ថិភាពនៃព្រឹត្តិការណ៍របស់អ្នក ជាមួយនឹងវិធានសុវត្ថិភាពតឹងរុឹង និងបុគ្គលិកដែលមានបទពិសោធន៍របស់យើង។ ក្រុមរបស់យើងមានភាពប៉ិនប្រសប់ក្នុងការគ្រប់គ្រងគ្រប់សុវត្ថិភាពកម្មវិធី ចាប់ពីការគ្រប់គ្រងចំណុចចូល រហូតដល់ការត្រួតពិនិត្យក្រុមមនុស្សខាងក្នុង ដើម្បីឲ្យអ្នករាល់គ្នាទទួលបានបទពិសោធន៍ដ៏រលូន និងរីករាយ។
ការផ្តល់ព័ត៌មានគន្លឹះសម្រាប់ផែនការថ្មីៗ៖
ពួកយើងប្រមូលផ្តុំព័ត៌មានសំខាន់ៗពីព្រឹត្តិការណ៍នីមួយៗ ដើម្បីជួយឲ្យការរៀបចំផែនការសម្រាប់កម្មវិធីនាពេលអនាគតរបស់អ្នកកាន់តែប្រសើរឡើង។ តាមរយៈការយល់ដឹងពីអ្វីដែលដំណើរការបានល្អ និងអ្វីដែលគួរកែលម្អ ពួកយើងធានាថារាល់ព្រឹត្តិការណ៍ដែលអ្នករៀបចំ មានភាគរយជោគជ័យខ្ពស់។ វិធីនេះ នឹងជួយឲ្យអ្នកស្វែងយល់ពីរបៀបបង្កើតបទពិសោធន៍ដែលគួរឱ្យចងចាំជាងមុន សម្រាប់អ្នកចូលរួមរបស់អ្នក។
ហេតុអ្វីបានជាអ្នកគួរជ្រើសរើស Influence Agency សម្រាប់ព្រឹត្តិការណ៍បន្ទាប់របស់អ្នក?
បច្ចេកវិទ្យាកម្មវិធី៖ យើងប្រើប្រាស់ដំណោះស្រាយកម្រិតខ្ពស់ដើម្បីបង្កើនបទពិសោធន៍អ្នកចូលរួម និងធ្វើឱ្យដំណើរការកាន់តែប្រសើរឡើង។
ធនធានមនុស្ស៖ ក្រុមការងារដែលមានបទពិសោធន៍របស់យើងមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីផ្តល់ជូនលទ្ធផលដែលលើសការរំពឹងទុករបស់អតិថិជននៅគ្រប់ដំណាក់កាលនៃព្រឹត្តិការណ៍។
បណ្តាញ KOLs៖ ទទួលបានអត្ថប្រយោជន៍ពីបណ្តាញដ៏ទូលំទូលាយរបស់យើង ជាមួយបុគ្គលដ៏មានឥទ្ធិពលនៅក្នុងឧស្សាហកម្មផ្សព្វផ្សាយ និងធ្វើឲ្យព្រឹត្តិការណ៍របស់អ្នកមានការមើលឃើញជាអតិបរមា។
ដំណើរការនៃការរៀបចំកម្មវិធីរបស់យើង
ដោយផ្អែកតាមការពិគ្រោះយោបល់ខាងដើម ពួកយើងនឹងបង្កើតផែនការលម្អិតដែលគ្របដណ្តប់គ្រប់ព័ត៌មាននៃព្រឹត្តិការណ៍របស់អ្នក។ សំណើនេះរួមបញ្ចូលការណែនាំពីបែបបទនៃកម្មវិធី ទីកន្លែង និងរចនាសម្ព័ន្ធនៃព្រឹត្តិការណ៍ទាំងមូល។
ជាដំបូងបង្អស់ ពួកយើងនឹងណាត់ជួបអ្នកដើម្បីសិក្សាស្វែងយល់អំពីគោលបំណង ទស្សនិកជនគោលដៅ និងចំណង់ចំណូលចិត្តរបស់អ្នក។ ជំហានដំបូងនេះ មានសារៈសំខាន់ណាស់ ដើម្បីធានាបានថាសេវាកម្មរៀបចំកម្មវិធីរបស់យើង នឹងបំពេញគ្រប់តម្រូវការជាក់លាក់របស់អ្នក។
នៅពេលដែលសំណើត្រូវបានអនុម័ត ពួកយើងនឹងទាក់ទង សហការណ៍ជាមួយម្ចាស់អាជីវកម្មដ៏សាកសមបំផុតសម្រាប់ព្រឹត្តិការណ៍របស់អ្នក។ ចំណុចនេះរួមបញ្ចូលការស្វែងរកទីតាំង សេវាកម្មម្ហូបអាហារដែលអ្នកពេញចិត្ត និងការកម្សាន្តដែលនឹងទាក់ទាញទស្សនិកជនគោលដៅរបស់អ្នក។
ក្រុមរបស់យើងនឹងត្រួតពិនិត្យ រៀបចំទីកន្លែង ដើម្បីធានាថាឧបករណ៍ទាំងអស់ត្រូវបានត្រៀម និងដំណើរការបានត្រឹមត្រូវ ព្រមទាំងចាត់ចែងលើផ្នែកដឹកជញ្ជូនផងដែរ។ ដំណើរការដ៏ល្អិតល្អន់នេះ នឹងធានាថារាល់ការរៀបចំព្រឹត្តិការណ៍ នឹងបំពេញគ្រប់ស្តង់ដាររបស់យើង។
ពួកយើងនឹងផ្សព្វផ្សាយព្រឹត្តិការណ៍របស់អ្នកយ៉ាងសកម្មនៅលើបណ្តាញសង្គមផ្សេងៗ ដើម្បីបង្កើនភាពមើលឃើញ និងការចូលរួម។ ទាំងនេះរួមបញ្ចូលយុទ្ធនាការទីផ្សារតាមអ៊ីមែល ការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត និងការបង្កើតមាតិការទាក់ទាញថ្មីៗ ដើម្បីធានាថាព្រឹត្តិការណ៍របស់អ្នក បានទៅដល់ទស្សនិកជនគោលដៅ និងជំរុញឱ្យមានភាពរំភើបជាបន្តបន្ទាប់។
ពួកយើងសម្រួលដំណើរការចុះឈ្មោះ និងផ្តល់ការគាំទ្រដល់អតិថិជន ដើម្បីធានាបាននូវបទពិសោធន៍ដ៏រលូនសម្រាប់អ្នកចូលរួមទាំងអស់គ្នា។ ប្រព័ន្ធរបស់យើងអាចផ្តល់ដំណោះស្រាយចុះឈ្មោះ ទិញ-លក់សំបុត្រ និងការសាកសួរផ្សេងៗ ដើម្បីជម្រុញឲ្យមានភាពងាយស្រួលសម្រាប់ភ្ញៀវ និងផ្តល់ជំនួយភ្លាមៗនៅពេលចាំបាច់។ ការផ្តោតលើសេវាកម្មរបស់យើង មានគោលបំណងលើកកម្ពស់បទពិសោធន៍អ្នកចូលរួម ចាប់តាំងពីការចុះឈ្មោះដំបូង រហូតដល់ការបញ្ចប់ព្រឹត្តិការណ៍។
ក្រុមរបស់យើងមានការប្តេជ្ញាចិត្ត ក្នុងការធានាថាគ្រប់យ៉ាង នឹងដំណើរការបានយ៉ាងរលូននៅថ្ងៃកម្មវិធី។ ពួកយើងនឹងត្រួតពិនិត្យដំណើរការទាំងអស់ តាំងពីដើមដល់ចប់ និងប្តេជ្ញាចិត្តដោះស្រាយបញ្ហាដែលបានកើតឡើងយ៉ាងឆាប់រហ័ស ដើម្បីធានាបាននូវបទពិសោធន៍ដ៏រលូនសម្រាប់អ្នក និងភ្ញៀវរបស់អ្នក។
បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍នីមួយៗ ពួកយើងនឹងចងក្រងរបាយការណ៍ដ៏លម្អិតពីគ្រប់សកម្មភាពទាំងអស់។ ទាំងនេះរួមបញ្ចូលមតិស្ថាបនារបស់អ្នកចូលរួម ការវិភាគផ្នែកហិរញ្ញវត្ថុ និងការផ្ដល់យោបល់សម្រាប់ការកែលម្អនាពេលអនាគត ដោយផ្តល់នូវព័ត៌មានដ៏មានតម្លៃសម្រាប់ការរៀបចំព្រឹត្តិការណ៍បន្ទាប់របស់អ្នក។
ការដាក់បង្ហាញពីការរៀបចំកម្មវិធីរបស់យើង
មតិយោបល់ជាក់ស្តែងពីអតិថិជន
- នាយកប្រតិបត្តិនៃក្រុមហ៊ុន Phnom Penh Manufacturing
"Influence Agency បានធ្វើឲ្យចក្ខុវិស័យរបស់យើងក្លាយជាការពិត ជាមួយនឹងសេវាកម្មរៀបចំកម្មវិធីដ៏ល្អមួយ។ ការយកចិត្តទុកដាក់យ៉ាងដិតដល់ពីក្រុមការងារបានធានាថាកម្មវិធីរបស់យើង មិនត្រឹមតែទទួលបានភាពជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែជាបទពិសោធន៍ដ៏ល្អ និងមិនអាចបំភ្លេចបាន។ ពួកយើងស្ញើចសរសើរពីការបត់បែនរបស់ក្រុមហ៊ុនតាមតម្រូវការម៉ាកយីហោរបស់យើង។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Influence Agency សម្រាប់សេវាកម្មមួយនេះ!"
- ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Angkor Tech Solutions
"សេវាកម្មរៀបចំកម្មវិធីបែប Hybrid របស់ Influence Agency បានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ធ្វើអោយពួកយើងទទួលបានលទ្ធផលល្អលើសពីការរំពឹងទុក។ ការប្រើប្រាស់ជំនាញក្នុងការរួមបញ្ចូលបទពិសោធន៍បែបនិម្មិត និងដោយផ្ទាល់បានធ្វើអោយព្រឹត្តិការណ៍របស់យើងទទួលបានការចូលរួមពីទស្សនិកជនជាច្រើន ដោយមិនអាស្រ័យពីទីតាំង។ ពួកយើងសូមណែនាំសេវាកម្មនេះសម្រាប់លោកអ្នកដែលចង់ធ្វើកម្មវិធីបែប Hybrid តែម្តង។"
- នាយកផ្នែកច្នៃប្រឌិតនៃក្រុមហ៊ុន Battambang Design Studio
"ដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញនៃសន្និសីទអន្តរជាតិរបស់យើង Influence Agency បានបង្ហាញពីជំនាញវិជ្ជាជីវៈ និងសមត្ថភាពក្នុងការរៀបចំព្រឹត្តិការណ៍បានល្អមែនទែន។ រាល់ព័ត៌មានលម្អិតពីឧបករណ៌ និងសម្ភារៈ ចាប់តាំងពីការគាំទ្រផ្នែកបច្ចេកទេស រហូតដល់ការសម្របសម្រួលផ្នែកអាជីវកម្ម ត្រូវបានគ្រប់គ្រងដោយគ្មានកំហុស ធ្វើឱ្យព្រឹត្តិការណ៍នេះបានបញ្ចប់យ៉ាងរលូនសម្រាប់អ្នកចូលរួមគ្រប់រូប។ ជំនាញផ្នែកផលិតកម្មរបស់ Influence ពិតជាបានជះឥទ្ធិពលយ៉ាងសំខាន់ទៅលើភាពជោគជ័យនៃសន្និសីទរបស់យើង។"
- ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុន Kampong Cham Hospitality Group
"Influence Agency មានភាពបុិនប្រសប់ក្នុងការផ្តល់សេវាកម្មអតិថិជនតាំងពីដើមដល់ចប់ ដោយបានយកចិត្តទុកដាក់ជាពិសេសចំពោះសុវត្ថិភាពនៃម្មវិធី ដើម្បីធានាបាននូវបទពិសោធន៍ដ៏រីករាយសម្រាប់អ្នកចូលរួមគ្រប់រូប។ ជំនាញរបស់ពួកគេក្នុងការការពារសុវត្ថិភាព និងការគ្រប់គ្រងកម្មវិធីគឺពិតជាគួរឱ្យកោតសរសើរពិតមែន។ "
សំណួរដែលជួបញឹកញាប់
តើតម្លៃនៃសេវាកម្មរៀបចំកម្មវិធីត្រូវបានកំណត់យ៉ាងដូចម្តេចនៅ Influence Agency?
តម្លៃនៃសេវាកម្មរៀបចំកម្មវិធីរបស់យើងត្រូវបានកំណត់ដោយផ្អែកលើកត្តាជាច្រើន រួមមានទំហំនៃកម្មវិធី ភាពស្មុគស្មាញនៃតម្រូវការ បច្ចេកវិទ្យាដែលត្រូវប្រើ ធនធានដែលត្រូវការ និងកម្រិតនៃការបត់បែនតាមការស្នើសុំ។ ពួកយើងធ្វើការយ៉ាងដិតដល់ជាមួយអតិថិជន ដើម្បីស្វែងយល់ពីតម្រូវការ និងការចំណូល-ចំណាយផ្សេងៗ ដោយផ្តល់ជូននូវការកំណត់តម្លៃប្រកបដោយតម្លាភាព និងជម្រើសបន្ថែមគុណតម្លៃ ដើម្បីសម្របតាមកម្រិតហិរញ្ញវត្ថុរបស់ពួកគេ។
តើខ្ញុំអាចកក់សេវាកម្មរៀបចំកម្មវិធីរបស់ Influence Agency បានដោយរបៀបណា?
លោកអ្នកអាចទាក់ទងមកយើងដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទដែលបានបង្ហាញនៅលើគេហទំព័រ ឬផ្ញើសំណួរតាមរយៈទម្រង់ទំនាក់ទំនង។ បន្ទាប់មក ក្រុមការងាររបស់យើងនឹងទាក់ទងទៅអ្នក ដើម្បីផ្តល់ការពិគ្រោះយោបល់ពីតម្រូវការព្រឹត្តិការណ៍ និងពិភាក្សាពីរបៀបដែលយើងអាចធ្វើឱ្យចក្ខុវិស័យរបស់អ្នកក្លាយជាការពិត។
តើ Influence Agency ផ្តល់សេវាកម្មបច្ចេកវិទ្យាសម្រាប់កម្មវិធីអ្វីខ្លះ?
ពួកយើងផ្តល់ជូនសេវាកម្មបច្ចេកវិទ្យាសម្រាប់កម្មវិធីដ៏ទំលំទូលាយ ដើម្បីបង្កើនការចូលរួមរបស់ទស្សនិកជន និងសម្រួលការគ្រប់គ្រងកម្មវិធីរបស់អ្នក។ សេវាកម្មនេះរួមបញ្ចូលការផ្សាយបន្តផ្ទាល់ សិក្ខាសាលាតាមវីដេអូ បន្ទប់ជជែក និងការផ្តល់ព័ត៌មានសម្រាប់វិភាគពីផែនការថ្មីៗ។ ដំណោះស្រាយបច្ចេកវិទ្យារបស់យើងត្រូវបានកែសម្រួលតាមតម្រូវការជាក់លាក់នៃព្រឹត្តិការណ៍នីមួយៗ ដើម្បីធានានូវបទពិសោធន៍ប្រកបដោយគុណភាព និងគួរអោយទាក់ទាញសម្រាប់អ្នកចូលរួមទាំងអស់។