ទំនាក់ទំនង
អាគារ KVBC ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
ធ្វើការសាកសួរពីការងារ
[email protected]
លេខទូរស័ព្ទ: +855 967717724
គម្រោង

ការឆ្ពោះទៅរកកម្មវិធី ទិញ លក់ និងជួលរថយន្តឈានមុខគេក្នុងប្រទេសកម្ពុជា

អំពី Liberty Carz

Liberty Carz គឺជាទីផ្សារទិញ លក់ និងជួករថយន្តលក្ខណៈឌីជីថលប្រកបទៅដោយភាពច្នៃប្រឌិតដែលដំណើរការដោយ Liberty Technology ។ វេទិកាបង្កើតឡើងក្នុងគោលបំណងក្នុងការផ្ដល់នូវបទពិសោធន៍នៃការទិញរថយន្តថ្មីដោយផ្តល់ឱ្យអតិថិជននូវការចូលទៅកាន់ជម្រើសចម្រុះនៃយានយន្តដែលមានគុណភាពខ្ពស់ ខណៈពេលដែលផ្តល់ឱ្យពាណិជ្ជករនូវឱកាសពិសេសមួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនគ្រប់ប្រភេទ។ទោះបីជាយ៉ាងណាក៏ក្ដី បញ្ហាប្រឈមនៅតែកើតមាន ដូចជា៖ តើ Liberty Carz អាចបំបែកខ្លួនបានដោយរបៀបណា ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតថិជន ខណៈពេលដែលធ្វើការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងដៃគូប្រកួតប្រជែងនៅក្នុងឧស្សាហកម្មរថយន្ត?

ដំណោះស្រាយរបស់ Influence Agency

ដើម្បីបំពេញតម្រូវការរបស់ម៉ាកយីហោ និងដោះស្រាយបញ្ហាប្រឈមដែល Liberty Carz ជួបប្រទះ Influence បានបង្កើតយុទ្ធសាស្ត្រទីផ្សារដ៏ទូលំទូលាយមួយដើម្បីផ្ដល់ជាដំណោះស្រាយ។ យុទ្ធសាស្រ្តនេះផ្តោតទៅលើការបង្កើនការយល់ដឹងអំពីម៉ាកយីហោ ភាពស្មោះត្រង់របស់អតិថិជន និងការស្វែងរកប្រាក់ចំណេញតាមរយៈទីផ្សារអនឡាញ និងក្រៅបណ្តាញក្នុងពេលដំណាលគ្នាផងដែរ។ ដំណាក់កាលនីមួយៗត្រូវបានរៀបចំយ៉ាងល្អិតល្អន់ដោយក្រុមការងារ Influence រួមបញ្ចូលនូវជំហានជាក់លាក់ដើម្បីបំពេញបាននូវគោលបំណងរបស់អតិថិជន។

ការវិភាគពីទីផ្សារ

ការវិភាគពីទីផ្សារគឺជាធាតុផ្សំដ៏សំខាន់នៃភាពជាដៃគូរបស់ភាគីទាំងពីរ។ Influence បានធ្វើការស្រាវជ្រាវយ៉ាងស៊ីជម្រៅដើម្បីផ្តល់ឱ្យ Liberty Carz នូវការយល់ដឹងពីទិដ្ឋភាពទីផ្សារ ថែមទាំងការយល់ដឹងដ៏ទូលំទូលាយអំពីដៃគូប្រកួតប្រជែងរបស់ពួកគេ។ ចំណេះដឹងនេះមានសារៈសំខាន់ក្នុងការបើកឪកាសឱ្យក្រុមការងាររបស់ Influence ក្នុងការផ្ដ់ជាផែនការយុទ្ធសាស្ត្រទីផ្សារដែលកំណត់ Liberty Carz អោយដាច់ដោយឡែកពីគូប្រជែងរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

ការអភិវឌ្ឍន៍គេហទំព័រ និងកម្មវិធី

Influence បន្តពង្រឹង និងរក្សាគេហទំព័រ និងកម្មវិធីរបស់ Liberty Carz ដើម្បីធានាថារាល់គេហទំព័ររបស់ Liberty Carz នៅតែមានភាពទាន់សម័យ និងស្របទៅតាមតម្រូវការ និងចំណូលចិត្តរបស់អតិថិជនគោលដៅរបស់ពួកគេ។ នេះរួមបញ្ចូលទាំងការបង្កើនប្រសិទ្ធភាពមុខងារ Interface របស់អ្នកប្រើប្រាស់ មុខងារផ្សេងៗ និងខ្លឹមសារ ដើម្បីផ្តល់នូវបទពិសោធន៍ដែលទាក់ទាញជូនទៅអតិថិជន។កម្មវិធីនេះត្រូវបានរចនាឡើងដើម្បីឲ្យមានភាពងាយស្រួលក្នុងការទាញយក និងប្រើប្រាស់នៅលើ Android និង iOS ផងដែរ។ លើសពីនេះទៅទៀត Influence ប្តេជ្ញាក្នុងការបន្តបង្កើនបទពិសោធន៍ទៅកាន់អ្នកប្រើប្រាស់ដោយគាំទ្រដល់ការអភិវឌ្ឍន៍មុខងារថ្មីៗសម្រាប់កម្មវិធី រួមមានដូចជា CarEZ, មុខងារគណនាប្រាក់កម្ចី, មុខងារណែនាំទៅកាន់មិត្តភក្តិជាដើម ដើម្បីធានាបានថាអ្នកប្រើប្រាស់របស់ Liberty Carz នឹងទទួលបាននូវបទពិសោធន៍ដ៏ពិសេស និងមានភាពងាយស្រួលក្នុងការប្រើប្រាស់ផងដែរ។

ទីផ្សារឌីជីថល

យើងរៀបចំផែនការទីផ្សារឌីជីថលរបស់ Liberty Carz រួមទាំងការបង្កើនប្រសិទ្ធភាពនៃវត្តមាននៅលើគេហទំព័រអនឡាញរបស់ពួកគេនៅទូទាំងបណ្តាញសង្គមផ្សេងៗ។ នេះរួមបញ្ចូលទាំងការដំណើរការការផ្សាយពាណិជ្ជកម្មជាយុទ្ធសាស្រ្តនៅលើវេទិកាដូចជា៖
  • – Facebook
  • – Google Ads
  • – Tiktok
  • – Telegram
ការផ្សាយពាណិជ្ជកម្មទាំងនេះត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ដើម្បីរក្សាបាននូវភាពនាំមុខរបស់ Liberty Carz និងដើម្បីទាក់ទាញអតិថិជនគោលដៅផងដែរ។ ក្នុងពេលជាមួយគ្នានេះដែរ យើងកំពុងជំរុញសហគមន៍យានយន្ត ក្នុងការចែករំលែកព័ត៌មានដ៏មានតម្លៃ ដើម្បីទាញឲ្យមានការចូលរួម និងបង្កើនភាពទាក់ទាញទៅកាន់អតិថិជនគោលដៅផងដែរ។

ម៉ាកយីហោ

Influence បានខិតខំក្នុងការស្វែងរកវិធីសាស្រ្តក្នុងការបង្កើត និងរក្សាអត្តសញ្ញាណម៉ាកយីហោរបស់ Liberty Carz។ នេះរាប់បញ្ចូលទាំងការបង្កើត និងរក្សានូវអត្តសញ្ញាណនៃម៉ាលយីហោ ការបង្កើតម៉ាស្កូតម៉ាកដែលទាក់ទាញ ការរចនាសម្ភារៈបោះពុម្ព និងការអនុវត្តយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយ។ កិច្ចខិតខំប្រឹងប្រែងលើម៉ាកយីហោទាំងនេះ គឺជាមូលដ្ឋានគ្រឹះនៃការលើកកម្ពស់ការយល់ដឹង និងកេរ្តិ៍ឈ្មោះម៉ាកយីហោរបស់ Liberty Carz នៅក្នុងទីផ្សារប្រកួតប្រជែងនៅកម្ពុជា។

ផលិតកម្ម

ដើម្បីបង្កើនឲ្យមានភាពជោគជ័យក្នុងការបញ្ជូនព័ត៌មានតាមរយៈរូបភាព ក្រុមការងាររបស់យើងបានផលិតរូបភាពតុក្កតាដែលមានឈ្មោះថា Likaka និងសម្ភារៈផ្សព្វផ្សាយស្របតាមគោលការណ៍ណែនាំម៉ាកយីហោរបស់ដែលយើងបានរៀបចំ។ ផលិតផលនីមួយៗបានទទួលការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ពីក្រុមការងាររបស់ Influence ចាប់ពីការផ្ដួចផ្ដើមគំនិតរហូតដល់ការប្រតិបត្តិ។ ការបង្កើតថ្មីនេះបានធ្វើឱ្យមាតិកាផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ Liberty Carz កាន់តែមានភាពទាក់ទាញ កាន់តែខ្លាំងជាងមុន។

ទំនាក់ទំនងទីផ្សាររួមបញ្ចូលគ្នា (IMC)

Influence ផ្ដោតទៅលើការអភិវឌ្ឍន៍ និងអនុវត្តយុទ្ធសាស្រ្តទំនាក់ទំនងទីផ្សាររួមបញ្ចូលគ្នាសម្រាប់ Liberty Carz ជាគោល។ យុទ្ធសាស្រ្តនេះពាក់ព័ន្ធនឹងការស្នើសុំ និងអនុវត្តសកម្មភាពទីផ្សារផ្សេងៗ ដើម្បីបង្កើនការលក់ និងស្វែងរកគោលដៅច្បាស់លា់ដើម្បីឈានចូលទៅកាន់ទីផ្សារចម្រុះ។ គោលដៅទាំងនេះត្រូវបានរៀបចំឡើងដើម្បីផ្ដល់ជាជំនួយទៅដល់ Liberty Carz ក្នុងការទទួលបានគោលជំហដ៏រឹងមាំមួយនៅក្នុងទីផ្សារ និងសម្រេចបានជោគជ័យនូវគោលដៅទីផ្សាររបស់ពួកគេទាំងអស់ ។ វិធីសាស្រ្តដ៏ទូលំទូលាយនេះជារឿយៗពាក់ព័ន្ធនឹងការសម្របសម្រួលបណ្តាញទីផ្សារជាច្រើន ដើម្បីធានាបាននូវភាពជោគជ័យ និងភាពទាក់ទាញជូនទៅដល់ទស្សនិកជន។

ព្រឹត្តិការណ៍

Influence ទទួលខុសត្រូវចំពោះការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពផ្សព្វផ្សាយដែលពោរពេញដោយភាពទាក់ទាញជូនទៅកាន់ទស្សនិកជនគោលដៅរបស់ Liberty Carz ។ ព្រឹត្តិការណ៍ទាំងនេះត្រូវបានចាត់ទុកថាជាវេទិកាដ៏មានឥទ្ធិពលសម្រាប់ការណែនាំផលិតផល ឬសេវាកម្មរបស់ Liberty Carz ។កម្មវិធីទាំងនេះមានដូចជា Cam Auto Expo 2023 និងពិព័រណ៍ Cambodia Real Estate & Lifestyle នៅកម្ពុជាលើកមុននេះ Liberty Carz ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន និងដៃគូសហការដូចគ្នា។ កម្មវិធីផ្សាយពាណិជ្ជកម្ម និងផ្សព្វផ្សាយនៅក្នុងព្រឹត្តិការណ៍ទាំងនេះបានរួមចំណែកយ៉ាងធំធេងដល់ការទាក់ទាញទស្សនិកជនឲយកាន់តែស្គាល់ពីម៉ាកយីហោ និងបង្កើនការទាញយកកម្មវិធីឲ្យបានកាន់តែច្រើនជាងមុន។

លទ្ធផល

ក្នុងរយៈពេលតិចជាងមួយឆ្នាំនៃភាពជាដៃគូសហការជាមួយ Liberty Carz ម៉ាកយីហោរបស់ Liberty Carz បានទទួលលទ្ធផលដ៏គួរឱ្យកត់សម្គាល់ដែលមានដូចជា:
  • – កម្មវិធីជាង 200K ត្រូវបានដំឡើងក្នុងរយៈពេលត្រឹមតែបីខែប៉ុណ្ណោះ។
  • – ឈានដល់ជាង 14 លាននាក់ រួមទាំងពាណិជ្ជករ និងអតិថិជន។
  • – ការចូលមើលជាង 129K ទៅកាន់គេហទំព័រ Liberty Carz ។
លទ្ធផលទាំងនេះគ្រាន់តែជាផ្នែកមួយនៃសមិទ្ធិផលរបស់ Liberty Carz ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារលទ្ធផលលេចធ្លោដែលបានរៀបរាប់ខាងលើ វាច្បាស់ណាស់ថាមានការរំពឹងទុកសម្រាប់គម្រោងនាពេលអនាគត និងនិរន្តរភាពនៃភាពជាដៃគូដែលមានផលប្រយោជន៍ទៅវិញទៅមករយៈពេលវែង។

    Leave a Reply

    Your email address will not be published. Required fields are marked *