គម្រោង
Liberty Currency Exchange: ឈានជើងទៅកាន់ភាពជោគេជ័យជាមួយ Influence
តើ Liberty Currency Exchange គឺជាអ្វី?
Liberty Currency Exchange គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការផ្តល់សេវាហិរញ្ញវត្ថុជាច្រើនដូចជា ការផ្ទេរប្រាក់ ការប្តូររូបិយប័ណ្ណបរទេស និងផ្ដល់ជាដំណោះស្រាយការទូទាត់សម្រាប់ទាំងបុគ្គល និងអាជីវកម្មគ្រប់ប្រភេទ។Liberty Currency Exchange ផ្តល់ជូនអតិថិជននូវសេវាកម្មផ្ទេរប្រាក់ និងប្តូររូបិយប័ណ្ណផ្សេងៗគ្នាជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលមានរូបិយប័ណ្ណជាង ១៥ ប្រទេស។ ជាងនេះទៅទៀត កម្មវិធី Liberty Exchange & Transfer បានបង្កើតឡើងដែលអនុញ្ញាតឱ្យអតិថិជនធ្វើការផ្ទេរប្រាក់តាមរយៈប្រព័ន្ធអ៊ីនធឺណិត និងធ្វើការការផ្លាស់ប្តូររូបិយប័ណ្ណបានយ៉ាងងាយស្រួលដោយមិនចាំបាច់ទៅជួបភ្នាក់ងារនៅខាងក្រៅ។
តើនរណាជាអតិថិជនគោលដៅ?
អតិថិជនគោលដៅរបស់ Liberty Currency Exchange គឺជាប្រជាជនដែលកំពុងតែស្នាក់នៅក្នុងប្រទេសកម្ពុជា មិនកំណត់ត្រឹមតែជនជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដោតទៅលើជណបរទេសដូចជាជនជាតិវៀតណាម និងជនជាតិចិនផងដែរ ដែលអតិថិជនគ្រប់ជាតិសាស្រ្តអាចស្វែងរកក្រុមហ៊ុនផ្តល់សេវាកម្មប្តូររូបិយប័ណ្ណដែលអាចគួរឲ្យទុកចិត្តបានបើសិនជាពួកគេមានគោលបំណងក្នុងការធ្វើវិនិយោគទុន។តើបញ្ហាប្រឈមមានអ្វីខ្លះ?
- – ការបង្កើតអត្តសញ្ញាណម៉ាកដែលមានឥទ្ធិពលសម្រាប់ Liberty Exchange ដើម្បីបង្កើនភាពជឿជាក់តៅដល់ម៉ាកយីហោ។
- – កំណត់គោលដៅសហគមន៍ពិសេសជាក់លាក់ ដើម្បីជំរុញការលក់តាមរយៈការខិតខំប្រឹងប្រែងផ្តោតទៅលើទីផ្សារដែលជាក់លាក់មួយ។
ដំណោះស្រាយដែលយើងបានផ្ដល់ជូន
យើងបានណែនាំ Liberty Currency Exchange ក្នុងការប្រើប្រាស់ពណ៌ខៀវស្រាលជាពណ៌គោលរបស់ម៉ាកយីហោ ដើម្បីផ្តល់នូវអារម្មណ៍នៃក្តីសង្ឃឹម ភាពជឿជាក់ និងស្ថេរភាពផងដែរ។យើងក៏បានរចនាគំរូតុក្កតាដើម្បីធ្វើឱ្យម៉ាកយីហោកាន់តែត្រូវបានស្គាល់ និងដើម្បីបង្កើតនូវការចាប់អារម្មណ៍ថាម៉ាកយីហោនេះមានសភាពរួសរាយរាក់ទាក់ ដែលធ្វើឱ្យអតិថិជនមានភាពទាក់ទាញ និងអារម្មណ៍កក់ក្ដៅនៅពេលពួកគេធ្វើអន្តរកម្មជាមួយម៉ាកយីហោនេះ។យុទ្ធសាស្រ្តនៃម៉ាកយីហោនេះបានធ្វើឱ្យម៉ាកយីហោកាន់តែមានវិជ្ជាជីវៈ និងកាន់តែមានភាពទុកចិត្តផងដែរ។យើងបានបង្កើតគេហទំព័រ Facebook និងបង្កើតបណ្តាញ Telegram ដើម្បីបង្កើតសហគមន៍អនឡាញសម្រាប់ Liberty Currency Exchangeផងដែរ។ មធ្យោបាយក្នុងការរៀបចំមាតិកាសម្រាប់សង្គមត្រូវបានប្រើប្រាស់ ដើម្បីធ្វើការប្រកាសពីព្រឹត្តិការណ៍នាពេលខាងមុខ ការផ្តល់ជូនថ្មីៗ ការផ្សព្វផ្សាយ និងព័ត៌មានសំខាន់ៗផ្សេងទៀតអំពីសេវាកម្មរបស់ក្រុមហ៊ុន។”ការបង្ហោះមាតិកានីមួយៗត្រូវបានរៀបចំឡើងដោយមានរូបភាពជាមួយនឹងពណ៌គោលរបស់ម៉ាកយីហោ ថែមទាំងគំនូរតុក្កតារបស់ម៉ាកដើម្បីបង្កើននូវភាពចងចាំ និងបង្កើននូវការស្គាល់នៃម៉ាកយ៉ហោឲ្យកាន់តែច្បាស់។យើងបានប្រើប្រាស់ជាពីរភាសាគឺភាសាវៀតណាម និងចិន ហើយរក្សាភាពចម្រុះនៃខ្លឹមសារដោយចែករំលែកការបង្ហោះមាតិកាសង្គមចំនួន ៣ ដងក្នុងមួយសប្តាហ៍ និងវីដេអូ ៣ ក្នុងរយៈពេលមួយខែ។ វិធីសាស្រ្តបែបនេះបង្កើនការចាប់អារម្មណ៍ និងទាក់ទាញអតិថិជនគោលដៅដែលមានចំណូលចិត្តភាសាខុសៗគ្នាថែមទៀតផង។”
