គម្រោង
ព្រឹត្តិការណ៍ K-Beef៖ ការនាំចូលសាច់គោកូរ៉េ Hanwoo មកកាន់ទីផ្សារប្រទេសកម្ពុជា
តើ K-Beef ជាអ្វី?
ព្រឹត្តិការណ៍ K-Beef ដែលត្រូបបានប្រព្រឹត្តឡើងនៅថ្ងៃទី 2២៨ ខែសីហា ឆ្នាំ ២០២៣ គឺជាលើកដំបូងគេបង្អស់ដែលប្រទេសកម្ពុជាបាននាំចូលសាច់គោហាន់វូលំដាប់ថ្នាក់ខ្ពស់របស់កូរ៉េខាងត្បូងចូលមកកាន់ប្រទេសកម្ពុជា។ សមិទ្ធិផលដ៏អស្ចារ្យនេះដើរតួជាជំហានមួយដ៏សំខាន់សម្រាប់ការពង្រីកសក្តានុពលនៃសាច់គោកូរ៉េមួយប្រភេទនេះទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
តើបញ្ហាប្រឈមមានអ្វីខ្លះ?
បញ្ហាប្រឈមដ៏ចំបងរបស់ព្រឹត្តការណ៍មួយនេះគឺ ការណែនាំសាច់គោហាន់វូទៅកាន់ទីផ្សារប្រទេសកម្ពុជាឲ្យបានជោគជ័យ ការបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា និងការបង្ហាញពីគុណភាពនៃសាច់គោហាន់វូនៅក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។ដោយសារ K-Beef គឺជាព្រឹត្តិការណ៍លក្ខណៈអន្តរជាតិ យើងបានរៀបចំផែនការយ៉ាងម៉ត់ចត់ក្នុងការសម្របសម្រួលព្រឹត្តិការណ៍នេះ។ ការប្តេជ្ញាចិត្តរបស់យើងគឺដើម្បីធានាបានថា អតិថិជននឹងទទួលបាននូវបទពិសោធន៍ដែលសមស្របទៅនឹងអ្វីដែលព្រឹត្តិការណ៍នេះចង់ផ្ដល់ជូន។