Back
project

ព្រឹត្តិការណ៍ K-Beef៖ ការនាំចូលសាច់គោកូរ៉េ Hanwoo មកកាន់ទីផ្សារប្រទេសកម្ពុជា

តើ K-Beef ជាអ្វី?

ព្រឹត្តិការណ៍ K-Beef ដែលត្រូបបានប្រព្រឹត្តឡើងនៅថ្ងៃទី 2២៨ ខែសីហា ឆ្នាំ ២០២៣ គឺជាលើកដំបូងគេបង្អស់ដែលប្រទេសកម្ពុជាបាននាំចូលសាច់គោហាន់វូលំដាប់ថ្នាក់ខ្ពស់របស់កូរ៉េខាងត្បូងចូលមកកាន់ប្រទេសកម្ពុជា។ សមិទ្ធិផលដ៏អស្ចារ្យនេះដើរតួជាជំហានមួយដ៏សំខាន់សម្រាប់ការពង្រីកសក្តានុពលនៃសាច់គោកូរ៉េមួយប្រភេទនេះទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ដំណើរប្រតិបត្តិរបស់ព្រឹត្តិការណ៍ K-Beef នេះត្រូវបានគាំទ្រដោយក្រុមហ៊ុន SINASEAN Vietnam សហការដោយ Influence Agency ផងដែរ។ Sinasean Vietnam មានមុខងារជាអង្គការគាំទ្រពាណិជ្ជកម្មទ្វេភាគី រីឯ Influence Agency ទទួលខុសត្រូវលើការផ្សព្វផ្សាយ និងសម្របសម្រួលព្រឹត្តិការណ៍។

តើបញ្ហាប្រឈមមានអ្វីខ្លះ?

បញ្ហាប្រឈមដ៏ចំបងរបស់ព្រឹត្តការណ៍មួយនេះគឺ ការណែនាំសាច់គោហាន់វូទៅកាន់ទីផ្សារប្រទេសកម្ពុជាឲ្យបានជោគជ័យ ការបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា និងការបង្ហាញពីគុណភាពនៃសាច់គោហាន់វូនៅក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។ ដោយសារ K-Beef គឺជាព្រឹត្តិការណ៍លក្ខណៈអន្តរជាតិ យើងបានរៀបចំផែនការយ៉ាងម៉ត់ចត់ក្នុងការសម្របសម្រួលព្រឹត្តិការណ៍នេះ។ ការប្តេជ្ញាចិត្តរបស់យើងគឺដើម្បីធានាបានថា អតិថិជននឹងទទួលបាននូវបទពិសោធន៍ដែលសមស្របទៅនឹងអ្វីដែលព្រឹត្តិការណ៍នេះចង់ផ្ដល់ជូន។

ដំណោះស្រាយដែលយើងបានផ្ដល់ជូន

ដើម្បីធានាបាននូវការយល់ដឹងកាន់តែទូលំទូលាយអំពីព្រឹត្តិការណ៍នេះ Influence Agency បានសហការជាមួយភ្នាក់ងារកាសែតនៅក្នុងស្រុកចំនួន ៨ ដើម្បីថតជារូបភាព និងផ្តោតទៅលើការផ្សព្វផ្សាយផងដែរ។
ដើម្បីឲ្យសាកសមតៅនឹងភាពអស្ចារ្យនៃព្រឹត្តិការណ៍នេះ Influence Agency បានជ្រើសរើសសណ្ឋាគារ Rosewood លំដាប់ផ្កាយ 5 ដ៏ល្បីល្បាញជាកន្លែងរៀបចំព្រឹត្តការណ៍នេះ។ សណ្ឋាគារ Rosewood មានភាពល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកម្រិតខ្ពស់ ការប្រជុំក្រុមប្រឹក្សាភិបាល និងកម្មវិធីទាក់ទងនឹងអាជីវកម្មជាដើម សណ្ឋាគារ Rosewood ផ្តល់ជូននូវជម្រើសដ៏ល្អ ដូចជាមុខម្ហូបចម្រុះដើម្បីបង្ហាញកម្រិតនៃវិជ្ជាជីវៈដែលសមស្របទៅនឹងព្រឹត្តិការណ៍នេះ។
ផ្ទាំងខាងក្រោយនៃព្រឹត្តិការណ៍នេះត្រូវបានរចនាឡើងយ៉ាងប្រណិត ដោយការលាយពណ៌នៃទង់ជាតិប្រទេសកូរ៉េ និងប្រទេសកម្ពុជា ដែលជានិមិត្តរូបនៃទំនាក់ទំនងការទូតដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។ ពណ៌ខៀវងងឹតត្រូវបានប្រើប្រាស់ដើម្បីបង្ហាញពីការអភិវឌ្ឍន៍ និងភាពរុងរឿងផងដែរ។

លទ្ធផល

កម្មវិធី K-Beef បានប្រព្រឹត្តទៅយ៉ាងរលូនដោយមានអ្នកចូលរួមជាង ១០០​ នាក់ រួមមានមន្ត្រីជាន់ខ្ពស់មកពីប្រទេសទាំងពីរ តំណាងមកពីឧស្សាហកម្មម្ហូបអាហារ និងអ្មកគាំទ្រផ្នែកសារព័ត៌មានផងដែរ។ យើងទទួលបានការចូលរួមទស្សនាជាង ៦០០០ អត្ថបទទាក់ទងនឹង K-Beef ដែលបានបោះពុម្ពនៅលើទំព័រកាសែតក្នុងស្រុកដែលបានសហការគ្នាជាមួយ Influence Agency។