ការអភិវឌ្ឍន៍គេហទំព័រ
អភិវឌ្ឍន៍គេហទំព័ររបស់លោកអ្នកជាមួយ Influence!
រហ័ស និងមានទំនុកចិត្ត
Influence យល់ច្បាស់ពីសារៈសំខាន់នៃការផ្តល់ជូនទាន់ពេលវេលា និងការផ្តល់ជូននូវដំណើរការបង្កើតគេហទំព័រដែលមានភាពរហ័ស ដើម្បីធានាបាននូវដំណើរដ៏រលូនរបស់គេហទំព័រ ដែលអនុញ្ញាតឱ្យលោកអ្នកចាប់ផ្ដើមក្នុងការផ្តោតតៅលើការពង្រីកអាជីវកម្មរបស់លោកអ្នក។
ការរចនាគេហទំព័រសាកសមទៅនឹងអាជីវកម្មរបស់លោហអ្នក
គ្រប់ឧស្សាហកម្មទាំងអស់សុទ្ធតែមានតម្រូវការផ្សេងៗគ្នា ដូច្នេះហើយក្រុមការងារដែលមានបទពិសោធន៍របស់យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជននីមួយៗដើម្បីបង្កើតគេហទំព័រដែលសម្របទៅតាមវិស័យឧស្សាហកម្មជាក់លាក់របស់ពួកគេ ដែលធានាបាននូវគេហទំព័រមួយដែលឈានទៅដល់ទស្សនិកជនគោលដៅ និងមានភាពលេចធ្លោពីបណ្តាដៃគូប្រកួតប្រជែងផ្សេងទៀត។
ធានាបាននូវការបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក (SEO)
ដើម្បីធានាបានថាគេហទំព័ររបស់អតិថិជនគឺមានភាពងាយស្រួលប្រើប្រាស់ និងងាយស្រួលស្វែងរកនៅក្នុងប្រព័ន្ធអ៊ីនធឺណេត សេវាកម្មអភិវឌ្ឍន៍គេហទំព័ររបស់ Influence សង្កត់ធ្ងន់លើការបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក (SEO ឬ Search Engine Optimization)។ នេះរួមបញ្ចូលនូវយុទ្ធសាស្ត្រប្រើប្រាស់ដូចជា ការស្រាវជ្រាវពាក្យគន្លឹះ ការបង្កើនប្រសិទ្ធភាពស្លាកមេតា (meta tag) និងការបង្កើនប្រសិទ្ធភាពមាតិកា ដើម្បីបង្កើនការបង្ហាញ និងការវាយតម្លៃនៃគេហទំព័រនៅលើទំព័រលទ្ធផលស្វែងរក (search engine results page) រួមផ្សំជាមួយវិធីសាស្ត្រក្រៅទំព័រ (off-page methods) ដើម្បីបង្កើនភាពរឹងមាំនៃគេហទំព័ររបស់លោកអ្នក។
យល់ច្បាស់ពីប្រសិទ្ធភាពនៃគេហទំព័ររបស់លោកអ្នក
Influence យល់ច្បាស់ពីសារៈសំខាន់នៃការត្រួតពិនិត្យដំណើរការគេហទំព័រ និងការវិភាគ។ ពួកយើងនឹងជួយលោកអ្នកក្នុងការតាមដានចរាចរណ៍គេហទំព័ររបស់លោកអ្នក សកម្មភាពអ្នកប្រើប្រាស់ និងអត្រាអ្នកចាប់អារម្មណ៍ដោយប្រើបច្ចេកវិទ្យាដូចជា Google Analytics, Search Console,... នេះនឹងធ្វើឱ្យមានភាពងាយស្រួលក្នុងការស្វែងរកកន្លែងដែលត្រូវធ្វើការកែប្រែ និងអភិវឌ្ឍន៍បន្ថែម និងធ្វើការសម្រេចចិត្តដែលផ្អែកលើទិន្នន័យ ដើម្បីកែលម្អប្រតិបត្តិការនៃគេហទំព័រ។
ធានាបាននូវពហុភាសា
សេវាកម្មអភិវឌ្ឍន៍គេហទំព័ររបស់ Liberty Media រួមបញ្ចូលដូចជា ការគាំទ្រពហុភាសា ដើម្បីធានាថាគេហទំព័ររបស់អតិថិជនអាចចូលប្រើប្រាស់បានជាមួយបុគ្កលគ្រប់រូបដែលនិយាយភាសាផ្សេងៗគ្នា។ ទាំងអស់នេះពាក់ព័ន្ធនឹងការអនុវត្ត និងការបង្កើតមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចប្តូរភាសា និងធានាបានថាមាតិកា និងមុខងារទាំងអស់មាននៅក្នុងភាសានីមួយៗ។
ការរចនាចម្រុះ
ដំណោះស្រាយអភិវឌ្ឍន៍គេហទំព័ររបស់ Influence រួមមានដូចជាជំនួយការរចនាច្រើនមុខ ដែលធានាបានថាគេហទំព័ររបស់អតិថិជនមានសោភ័ណភាព និងងាយស្រួលប្រើប្រាស់គ្រប់ឧបករណ៍ទំនាក់ទំនង និងទំហំអេក្រង់ជាច្រើនប្រភេទ។ នេះរួមបញ្ចូលទាំងការប្រើប្រាស់យុទ្ធសាស្រ្តរចនា ដើម្បីបង្កើនប្រសិទ្ធភាពរូបរាងគេហទំព័រ និងមុខងារសម្រាប់កុំព្យូទ័រលើតុ tablets និងឧបករណ៍ចល័ត ក៏ដូចជាធានាបានថាគេហទំព័រអាចប្រើប្រាស់បានច្រើនទម្រង់។
ទំព័រដើម
បង្កើតគេហទំព័រដែលត្រូវបានរចនាឡើងដើម្បីជំរុញការចាប់អារម្មណ៍ និងសម្រេចបាននូវគោលដៅទីផ្សារជាក់លាក់។